បដិសណ្ឋារកិច្ច
ខណៈដែល អឺរបិន ឌីហ្សាញស្ទូឌីយោ គឺជា ស្ទូឌីយោ ដែលមានជំនាញច្រើន គ្របដណ្តប់លើផ្នែកជាច្រើននៃឧស្សាហកម្ម ទាំងការរចនា ក្រាហ្វិក និងគេហទំព័រ យើងក៏មានចំណង់ចំណូលចិត្ត ទៅលើឧស្សាហកម្ម បដិសណ្ឋារកិច្ច ការស្នាក់នៅ និងទេសចរណ៍។
ដៃគូររបស់យើងមានបទពិសោធនច្រើនឆ្នាំមកហើយ នៅក្នុងប្រតិបត្ដិការ, ទីផ្សារ និងការលក់ សណ្ឋាគារ | រមណីយដ្ឋាន ភោជនីយដ្ឋាន និងបារ។ យ៉ាងដូច្នេះហើយ អឺរបិន ឌីហ្សាញស្ទូឌីយោ អាចផ្តល់ជូននូវការយល់ដឹងទូលំទូលាយក្នុងផ្នែកផ្សព្វផ្សាយម៉ាកយីហោ សណ្ឋាគារ និងផលិតផលនៃវិស័យទេសចរណ៍ ក៏ដូចជាជួយដល់ការអភិវឌ្ឍន៍ជោគជ័យប្រកបដោយជានិរន្តរភាពនៃវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ។
អឺរបិន ឌីហ្សាញស្ទូឌីយោអាចផលិតនូវអ្វីជាច្រើនសម្រាប់ការផ្សព្វផ្សាយម៉ាកយីហោ នៃឧស្សាហកម្ម បដិសណ្ឋារកិច្ច និងទេសចរណ៍ ដែលរួមបញ្ចូលនូវ ប្រព័ន្ឋមុខងារ និងលក្ខណៈពិសេសពេញលេញ ជាមួយនឹង ប្រព័ន្ធកក់ទុកមុន, ប្រព័ន្ធផ្សព្វផ្សាយសង្គម, គេហទំព័រលើទូរស័ព្ទចល័ត, កែប្រែអ្វីដែលបានបង្ហោះលើអ៊ីនធឺណែត(OTA updating), ខិត្តប័ណ្ណផ្សព្វផ្សាយ, ប្រព័ន្ធផ្សព្វផ្សាយ អេឡិចត្រូនិក, សម្ភារៈជាឯកសារបម្រើដល់សន្និសិទ និងការលក់, ពត៌មានតាមរយៈរូបភាព, សៀវភៅរាយមុខម្ហូប និងបញ្ជី ស្រា, រចនាវត្ថុតាំងលើតុប្រជុំ, សម្ភារៈសាជីវកម្មសម្រាប់ប្រើក្នុងការិយាល័យ, សៀវភៅគូសបង្ហាញដល់ភ្ញៀវ, រចនាឌីហ្សាញស្លាកយីហោ និង ឧបករណ៍បម្រើដល់ការលក់ជាច្រើនផ្សេងទៀត។
អឺរបិន ឌីហ្សាញស្ទូឌីយោ ក៏ធ្វើការជាមួយដៃគូ ឧស្សាហកម្ម ដូចជា ដៃគូ វិស័យបដិសណ្ឋារកិច្ច (cloud based hospitality), ដៃគូចាត់ចែង និងកក់ទុក ប៉ុស្ត៍ទូរទស្សន៍ ហើយនិងដៃគូឧស្សាហកម្មជាសមាជិកផ្សេងទៀត។