ផ្សព្វផ្សាយយីហោ |​ បង្កើតឡូហ្គោ

យើងផ្តល់ជូននូវ ឡូហ្គោមានលក្ខណៈច្នៃប្រឌិត ប្រកបដោយអត្ថន័យ រូមជាមួយការផ្សព្វផ្សាយ​ពីយីហោ សេវាកម្ម សម្រាប់​អាជីវកម្ម ថ្មី និងដែលមានស្រាប់។ ​សម្រាប់​ម៉ាក​យីហោមួយ​ដែល​មានការផ្តោតល្អ​ចំពោះ​ការផ្សព្វផ្សាយ គឺ​មិនមែន​​គ្រាន់តែ ឡូហ្គោ ប៉ុណ្ណោះទេ… វាគឺជាការ​បញ្ជាក់​បង្ហាញ​​ពី​គោលជំហរ លក្ខណៈនៃ​ក្រុមហ៊ុន ឬប្រតិបត្តិការ អាជីវកម្ម​របស់លោកអ្នក។ យីហោមួយ ដែលទទួលបាន​ជោគជ័យ គឺនិយាយអំពី ទំនាក់ទំនង​ដែលអាច​មើលឃើញ និង​ទទួល​​បានការ​ទទួលស្គាល់ ពី​អតិថិជន ។ អតិថិជន​​មានការចងចាំ​នូវ​ក្រុមហ៊ុនណា ដែលមាន​ការផ្សព្វផ្សាយ បង្ហាញ​ពីអត្តសញ្ញាណ​នៃម៉ាកយីហោរបស់ខ្លួន ដ៏ខ្លាំង និង​មាន​ប្រសិទ្ឋិ​ភាពមួយ ហើយដែល​ច្រើនទំនងជាអាច ត្រឡប់មករកយី​ហោ​របស់អ្នកវិញ តាមរយៈ​​ការចំណាយប្រាក់​ជាច្រើនដើម្បី​ទិញ​ផលិតផល​របស់អ្នកវិញ។
 
សេវាកម្មផ្សព្វផ្សាយម៉ាកយីហោរបស់ អឺរបិន ឌីហ្សាញស្ទូឌីយោ ផ្តើមចេញ​ពីការស្រាវជ្រាវ និងការវិភាគទីផ្សារ ដើម្បី​ធានាថា យើង​បាន​​​ផ្តល់​នូវ​ផ្សព្វផ្សាយ​យីហោ​ដ៏មាន​​​ប្រសិទ្ឋិភាព។ ដោយផ្អែក​លើការ​​យល់ដឹង​​ទូលំ​ទូលាយ​​របស់​ពួកយើង លើទីផ្សារ ប្រទេស​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍ យើងប្រាកដថា ម៉ាកយីហោ​របស់​អ្នក មានភាព​ប្លែក​ដាច់គេ និង​ពណ៌នាពី ចរិក​លក្ខណៈ​​​នៃ​អាជីវកម្ម​របស់អ្នក​ថា មាន​ទំនាក់ទំនងល្អ​ចំពោះ​​អតិថិជន​របស់អ្នក និងនូវអ្វី​ដែលអ្នកចង់​ឱ្យពួកគាត់​យល់​ដឹង​អំពី​ជំនួញ​​របស់​អ្នកវិញ។
 
ក្រៅពីការផ្តើមចេញនូវបង្កើតគំនិតថ្មីណាមួយ យើងក៏មាន​បទពិសោធន៍​ដូចគ្នានេះដែរ នៅ​ក្នុងការ​កែលម្អ​ឡើងវិញ នូវអ្វី​ដែល​ក្រុមហ៊ុន និងអង្គការ​របស់អ្នកមាន​ស្រាប់។ ទោះថា ជាការ​កែសម្រួលដ៏សាមញ្ញមួយពីឡូហ្គោចាស់ ទៅជា​ទាន់​សម័យ ឬ ជារូបភាព​ទាំងស្រុង​ថ្មីមួយ សម្រាប់​នៅ​ពេលដែល​ក្រុមហ៊ុន​របស់អ្នកមាន​ការផ្លាស់ប្តូរទិស​ដៅថ្មី ហើយ អឺរបិន ឌីហ្សាញស្ទូឌីយោ ជាជំនួយរបស់​អ្នក​សម្រាប់​​តម្រូវការទាំងនេះ។ ការបង្កើតឡើង​នូវ​សៀវភៅ​ស្តង់ដារ​ប្រចាំ​ម៉ាក​យីហាមួយ ក៏ជាមធ្យោបាយ​ដ៏មានសារៈសំខាន់ ដើម្បីធានាថា សារ ឬអ្វី​ដែលពាក់ព័ន្ឋ​នឹងស្លាកយីហោ​របស់អ្នក អនុវត្ត​បានយ៉ាង​ត្រឹមត្រូវ ជាក់លាក់ ស៊ីគ្នា និង​អាច​មើល​ស្គាល់។