អំពី
អឺរបិន ឌីហ្សាញស្ទូឌីយោ គឺជាក្រុមអ្នកជំនាញ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ មូលដ្ឋាននៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា យើងមានឯកទេសក្នុងការរចនា ស្លាកយីហោ (Branding) សម្រាប់សាជីវកម្មបង្កើតថ្មី ឌីហ្សាញក្រាហ្វិក រចនា និងអភិវឌ្ឍគេហទំព័រ។ លក្ខណៈជាស្នូលនៃការងាររបស់យើង គឺគុណតម្លៃ ដែលបានផ្តល់ជូនពីលោកអ្នក។
ផ្តើមចេញពីសមិទ្ធិផលទាំងនេះ អ្នករចនាក្រាហ្វិក ក៏ដូចជាអ្នកអភិវឌ្ឍគេហទំព័ររបស់យើងបានផ្តោតលើការផ្តល់នូវគុណភាព ប្រកបដោយឥទ្ធិពលជាវិជ្ជមានចំពោះធុរៈកិច្ចរបស់អតិថិជន។ អឺរបិន ឌីហ្សាញស្ទូឌីយោ បានរួមបញ្ចូលគ្នានូវ គុណភាព គុណប្រយោជន៍ និង លទ្ធភាពដែលអាចទទួលយកបាន។
យើងមាន បទពិសោធន៍យ៉ាងទូលំទូលាយ ធ្វើការជាមួយ អតិថិជនក្នុងស្រុក អតិថិជនអន្តរជាតិ មកពីទ្វីបអឺរ៉ុប រួមទាំងមកពីប្រទេសអូស្ត្រាលី និងក្នុងវិសាលភាពនៃតំបន់អាស៊ីទាំងមូល ហើយដែលយើងបានទទួលធ្វើការលើគម្រោងសម្រាប់វិស័យឧស្សាហកម្មជាច្រើន ដូចជា៖ ឧស្សាហកម្មម៉ាស៊ីនភ្លើង, វិស័យរចនាម៉ូដ(ហេ្វហ្សិន), ផ្សព្វផ្សាយលើយីហោ ផលិតផលម្ហូបអាហារ, សណ្ឋាគារ និង រមណីយដ្ឋាន, ទូរគមនាគមន៍, ទេសចរណ៍ ភោជនីយដ្ឋាន និង បារ, លក់រាយ, សំណង់, ផ្នែកច្បាប់ និងវិស័យជាច្រើនផ្សេងទៀត។
ស្ថិតក្នុងបរិយាកាសប្រកួតប្រជែងបច្ចុប្បន្ន ការផ្សព្វផ្សាយយីហោដ៏មានប្រសិទ្ឋិភាពនៃ ផលិតផល ឬសេវាកម្មរបស់អ្នក វាមានសារៈសំខាន់ណាស់ដើម្បីឈ្នះនូវចំណែកទីផ្សារ និងធានាថា អ្នកគឺជា “អ្នកយល់ចិត្តជាងគេ” ចំពោះអតិថិជន ដែលអ្នកកំពុងសំដៅទៅរកនោះ។ អឺរបិន ឌីហ្សាញស្ទូឌីយោ អាចផ្តល់ជូនលោកអ្នកនូវ ការផ្សព្វផ្សាយយីហោដែលជាភាពចាំបាច់, ការបង្ហាញនូវគេហទំព័រ, ការរៀបចំប្រព័ន្ឋកក់ទុក(booking engine), សម្ភារៈជាមធ្យោបាយសម្រាប់ផ្សព្វផ្សាយទីផ្សារ, ការរចនា ក្រាហ្វិក និងឧបករណ៍ ផ្សេងទៀត បម្រើលើការទំនាក់ទំនង និងសេវាកម្ម ដែលអ្នកអាចនឹងត្រូវការ ។
ដើម្បីស្វែងយល់បន្ថែមអំពីយើងខ្ញុំ សូមទាក់ទងមក
enquiry@urbandesign.asia
សម្រាប់កិច្ចប្រជុំ ឬការពិភាក្សាមួយដោយគ្មានកាតព្វកិច្ច ដើម្បីមើលថា តើមានអ្វីដែល អឺរបិន ឌីហ្សាញស្ទូឌីយោ អាចធ្វើបាន សម្រាប់អាជីវកម្ម ឬ អង្គការរបស់អ្នក ។